បញ្ហាប្រឈមអ្វីចំពោះទារកកើតមិនគ្រប់គីឡូ


បញ្ហាប្រឈមអ្វីចំពោះទារកកើតមិនគ្រប់គីឡូ!!!


ក) ប៉ុន្មានគីឡូទើបគ្រប់?
ទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។
ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។

ខ) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ?
   - កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ
   - កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)
ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18)
   - កត្តាគក៌: ការពពោះកូនភ្លោះ ២ រឺ ច្រើន

គ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?
ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖
   ១) គ្រោះថ្នាក់មុនពេលសំរាល៖
   ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ រឺការបង្ករោគ)។    ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ រឺអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។
   ២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖
   - វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។
   - ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)
   - ចុះជាតិស្ករ (hypoglycemia)
   - ចុះជាតិកាល់ស្យូម (hypocalcemia)
   - ងាយឡើងលឿង (jaundice) ។ល។

ឃ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
   - ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់
   - តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់
   - ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
   - គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក

“សូមអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលជាមួយក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។”

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured