វិធីសាស្ត្រ បញ្ឈប់ការ ហូរឈាមច្រមុះ ដោយខ្លួនឯង

ខាងក្រោមនេះ ជាវិធីសាស្ត្រ ដើម្បីបញ្ឈប់ការ ហូរឈាមច្រមុះ ដោយខ្លួនឯង ដែលអ្នកគួរតែ៖ 

1. អង្គុយ ឬឈរឲ្យត្រង់ (កុំដេក)
2. ច្របាច់ច្រមុះរបស់អ្នក គ្រាន់តែនៅខាងលើរន្ធច្រមុះ របស់អ្នកសម្រាប់ ១០ ទៅ ១៥ នាទី
3. ពើងទៅមុខ ហើយដកដង្ហើម តាមមាត់របស់អ្នក
4. ដាក់កន្សែង ឬថង់ដែលខ្ចប់ទឹកកកស្អំ នៅផ្នែកខាងលើ នៃច្រមុះរបស់អ្នក
5. ប្រញាប់ទៅមន្ទីរពេទ្យ ក្រោយពេលបាត់ហូរឈាម ឬមិនបាត់ទាល់តែសោះ។
ការព្យាបាល នៅមន្ទីរពេទ្យ
ប្រសិនបើគ្រូពេទ្យ អាចដឹងថាតើឈាម ហូរចេញពីកន្លែងណា ពួកគេអាចជួយអ្នក ដើម្បីបញ្ឈប់ការហូរឈាមបាន។
នៅពេលដែលច្រមុះ ឈប់ហូរឈាម បន្ទាប់ពីច្រមុះ ឈប់ហូរឈាម ក្នុងរយៈពេល ២៤ ម៉ោង សូមព្យាយាមកុំ ៖
1. កុំញីសច្រមុះរបស់អ្នក
2. កុំច្របាច់ ឬប៉ះពាល់ច្រមុះរបស់អ្នក
3. កុំផឹកភេសជ្ជៈក្តៅ ឬត្រជាក់ពេក
4. កុំញ៉ាំស្រា
5. កុំជក់បារី
6. កុំធ្វើការលើករបស់ធ្ងន់ៗ
7. កុំធ្វើលំហាត់ប្រាណ៕ 

Post a Comment

Khmer drama

4/Disease/featured