អ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

#សូមប្រុងប្រយ័ត្នលោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!


១). អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២). មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
   - ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
   - ជំងឺរលាកថ្លើម បេ និង សេ (B, C)
   - ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត
   - វិទ្យុសកម្ម
   - សារធាតុគីមីមួយចំនួន
   - ការសាយភាយពីសរីរាង្គដទៃ

៣). តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅក្នុងដំណាក់កាលដំបូង វាមិនស្តែងចេញជាអាការៈអ្វីនោះទេ ហេីយមានរោគសញ្ញាមួយចំនួន ដែលសង្កេតឃើញក្នុងដំណាក់កាលជ្រៅទៅហេីយដូចជា៖
   - ឈឺពោះ
   - អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
   - មានដុំ ដោយស្ទាបប៉ះនៅពោះ

៤). បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តមានដូចជា៖
   - វិធីវះកាត់យកដុំចេញ ឬវះកាត់ប្តូរថ្លើម
   - ការចាក់ថ្នាំគីមី ដេីម្បីបិតសរសៃរឈាមចិញ្ចឹមដុំសាច់
   - ការដុតដុំដោយប្រេីបច្ចេកទេស Radiofrequence ឬ Micro-onde ករណីដុំនៅតូច
   - បាញ់កាំរស្មី

៥). តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖
   - ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
   - បញ្ឈប់ការពិសារស្រា និងបារី
   - តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត
   - កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព។

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured