ការសង្គ្រោះនិងការព្យាបាលរបួសគ្រាំទ្រូងនិងសួត

១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖
- គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ…)
- ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ
- ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព
២) មូលហេតុ៖
- គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%
- គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%
- ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
- មនុស្សក្រោមអាយុ ៥០ឆ្នាំ
- បុរសមានរហូតដល់ ៧៨%
- ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ
- ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖
- របួសប៉ះទង្គិចក្បាល ៤០% នៃករណី
- របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%
- របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%
៤) រោគសញ្ញា៖
- ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច
- ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់
- ទឹកមុខស្លេកស្លាំង
- ថប់ដង្ហើម ឬហត់
រោគសញ្ញារួមផ្សំ៖
- ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក
- បែកញើសជោគខ្លួន
- អ្នកជំងឺឡេះឡះ
៥) ផលវិបាក៖
- សម្ពាធឈាមចុះទាប
- កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប
- អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង
៦) រោគវិនិច្ឆ័យ៖
- ការពិនិត្យគ្លីនិក
- ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)
- ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)
- ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)
៧) ការព្យាបាល៖
- ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម
- ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក
- អ្នកជំងឺត្រូវសម្រាក និង តាមដាននៅក្នុងមន្ទីរពេទ្យ
- តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ
៨) វិធីការពារ៖
- គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា
- កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
- គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស
- សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រុមគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត រង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃជំងឺទ្រូង-សួត។

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

Khmer drama

4/Disease/featured

Post a Comment