តើអ្នកកំពុងតែឈឺកែងជើងមែនទេ ?​

ឈឺកែងជើង


ឈឺកែងជើងមានជំងឺច្រើនប្រភេទផ្សេងគ្នា៖ ចែកចេញជា 2 ផ្នែកគឺ ឈឺខាងក្រោមកែងជើង និង ខាងក្រោយកែងជើង។
ឈឺកែងជើងធ្វើអោយប៉ពាល់ដល់ជីវភាពរស់នៅរបស់អ្នកជំងឺ ដូច្នេះយើងត្រូវរកមូលហេតុនៃការឈឺ
1- មូលហេតុនៃការឈឺកែងជើង
រលាកសរសៃពួរជាមូលហេតុដែលជួបញឹកញាប់៖ សរសៃពួរនេះភ្ជាប់ពីឆ្អឹងបាតជើងទៅម្រាមជើង, ពេលធ្វើចលនា ដូចជាដើរ, រត់, លោត…នោះ កំលាំងនឹងសង្កត់ទៅលើ សរសៃពួរ កែងជើងដែលជាហេតុធ្វើអោយរលាក
ចំពោះមនុស្សដែលមានបាតជើងត្រង់, កោង ឬ មនុស្សធាត់, ធ្វើរការច្រើនដូចជា ឈរ ឬ ដើរច្រើន វាជាកត្តាមួយនាំអោយ ឈឺកែងជើង
2- រោគសញ្ញា
ឈឺផ្នែកខាងក្រោមកែងជើង, ឈឺខ្លាំងឡើងពេលប្តូរពី ដេក ឬ អង្គុយ ទៅជាឈរ, ជាពិសេសឈឺខ្លាំងនៅពេលព្រឹកព្រលឹម ក្រោយ ពេលចុះពីលើគ្រែ។ ក្រោយពេលដើរមួយសន្ទុះមកហ្នឹង មានការ អន់ ឈឺបាតជើង
ចំពោះអ្នក ដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ គួរតែ ទៅ ពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីអោយដឹងពីមូលហេតុជំងឺនិងព្យាបាល
3- ការព្យាបាលជំងឺ
បច្ចុប្បន្នវិធីសាស្រ្តព្យាបាលមានច្រើនប្រភេទដូចជា៖ ឈប់សំរាក, ស្អំទឹកកកនៅបាតជើង, មិនត្រូវដើរជើងទទេរ, ពាក់ស្បែក ជើងដែលមានបាតទន់ឬ មានកំនល់ទន់នៅបាតស្បែកជើង ……
ប្រើប្រាស់ថ្នាំឈឺចាប់ ឬ ចាក់ Steroid
ព្យាបាលដោយវះកាត់

ប្រភពៈ Dr. Leng Chhay គ្លីនិកសន្លាក់ឆ្អឹង

Post a Comment

Khmer drama

4/Disease/featured