តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?


តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?


តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?
បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្រដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។
១) ការចម្លងរោគតាម៖
   - ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
   - សរសៃវ៉ែន Porte(១០%-២០%)
   - សរសៃឈាមក្រហម(១០%-១៥%)
   - ការរលាកនៅជិតខាងថ្លើម(១%-៥%)
   - ការប៉ះទង្គិចលើថ្លើម(១%-៣%)
   - Abcès cryptogénétique(១០%-៤០%)
២) មេរោគបង្ករហេតុ៖
មូលហេតុនៃជំងឺបូសថ្លើមនេះ គឺមកពីការបរិភោគអាហារមិនស្អាត គ្មានអនាម័យ ដែលមានផ្ទុកដោយពពួកអាមីបមេរោគ។
   - អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): 0%-0%
   - អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): 0%-0%
   - អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
   - ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
   - ពពួកមេរោគពិសេស (១%)
៣) រោគវិនិច្ឆ័យ៖
   - គ្លីនិក៖
      គ្រុនក្តៅរហូតដល់ញាក់
      ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
      សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
      ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
      លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
       ទឹកស្រោមសួតខាងស្តាំ ហត់ ក្អក
   - ពិនិត្យឈាម៖
      គ្រាប់ឈាមសកើនឡើង
      CRP កើនឡើង
      Phosphatase alcalin កើនឡើង
      Taux prothrombine អូសបន្លាយ
   - រូបភាពវេជ្ជសាស្ត្រ៖
      RX សួត: មានទឹកក្រោមសួតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
      Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម
៤) ការព្យាបាល ៖
   - ការប្រើឱសថ សម្រាប់បូសថ្លើមទំហំតូចៗ ឬដំណាក់ដំបូង
   - ការចោះបង្ហូរខ្ទុះ (Ponction et Drainage Percutané sous guidage echographique) តាមបែបអន្តរាគនមន៍វិទ្យុសាស្ត្រ ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត គឺជាវិធីសាស្ត្រដ៏ពេញនិយមដែលបាននិងកំពុងអនុវត្តនៅមន្ទីរពេទ្យកាល់ម៉ែត។
   - ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)
៥) វិធីការពារ៖
   - ការរស់នៅប្រកបដោយអនាម័យ
   - ការបរិភោគ ទឹក អាហារដែលស្អាត និងចម្អិនបានល្អ។
«សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលវះកាត់បានទាន់ពេលវេលា។»
ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured