វិបត្តិរំលាយអាហារ (functional dyspepsia) គឺ ជាជំងឺមួយដែល ជួបប្រទះ ញឹកញាប់ចំពោះ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ ដល់ការងារ និងជីវភាពប្រចាំថ្ងៃ របស់អ្នកជំងឺ និងគ្រូសារ។
ក)មូលហេតុអាចបណ្តាលមកពី កត្តាមួយចំនួនដូចជា៖
- ការប្រព្រឹត្តទៅមិនប្រក្រតីនៃ ចលនាការរំលាយអាហាររបស់ ក្រពះ
- ការទទួលរំញោចលើសលប់ របស់ក្រពះ
- មេរោគក្រពះ (Helicobacter Pylori)
- កត្តាផ្លូវចិត្ត
ខ) រោគសញ្ញា៖
- ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
• បរិភោគអាហារឆាប់ឆ្អែត
• តឹងណែនពោះក្រោយបរិភោគ
• ឈឺចុងដង្ហើម
• ក្រហាយចុងដង្ហើម
- រោគសញ្ញាគ្រោះថ្នាក់រួមមាន
• ការលេចឡើងថ្មីៗនូវរោគ សញ្ញា លើអ្នកដែលមានអាយុលើស ពី ៤៥ឆ្នាំ
• ការស្រកទំងន់ដោយគ្មាន មូលហេតុ
• ពិបាកលេប រឺលេបឈឺ
• ក្អួតមិនបាត់
• ស្លេកស្លាំង
• ស្ទាបប៉ះដុំនៅចុងដង្ហើម
• ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ
• បន្ទោបង់មានឈាម
• កើតលឿង
- ព្រមទាំងមានរោគសញ្ញា បន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើមល។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូរពោះ និង ព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ រឺមានរោគសញ្ញាគ្រោះថ្នាក់ដែល សង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុង បំពង់អាហារផ្នែកខាងក្រោម និងក្រពះ។
ឃ) ទាក់ទងទៅនឹងការព្យាបាល ជារួម មាន៖
- ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជា មុនសិន
- ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ
- ផ្តល់ប្រឹក្សានិងទំនុកចិត្តដល់ អ្នកជំងឺ។
“ជំងឺវិបត្តិរំលាយអាហារគឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំនាយច្រើន។
ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមក ពិគ្រោះ ជាមួយវេជ្ជបណ្ឌិឯកទេសនៅ ដើម្បី ស្វែងរក ការព្យាបាលអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។"
Credit: Calmette Hospital
good
ReplyDelete